រដ្ឋបាលខេត្តសៀមរាបបើកសិក្ខាសាលាតម្រង់ទិស SOP ការពារកុមារ

0 1,025

(ខេត្តសៀមរាប)៖ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបើកសិក្ខាសាលា តម្រង់ទិសសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ (SOP) សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ពិធីនេះមានលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ជាអធិបតី និងមានការចូលរួមពីអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ នៃក្រសួងមហាផ្ទៃ និងអនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ជាគណៈអធិបតី។

សិក្ខាសាលានេះមានសមាសភាពចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការយូនីសេហ្វ រដ្ឋបាលខេត្តសៀមរាប មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មេឃុំ ស្មៀនឃុំ អ.ក.ន.ក ចំណុះរដ្ឋបាលស្រុកទាំង៨ សរុប ៧៥រូប ក្នុងនោះស្រី ៣៧រូប។

គោលបំណងសិក្ខាសាលា គឺដើម្បីតម្រង់ទិស និងបង្កើនការយល់ដឹងដល់មេឃុំ អ.ក.ន.ក ដែលជាភាគីពាក់ព័ន្ធក្នុងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ ឱ្យមានមូលដ្ឋានច្បាស់លាស់ក្នុងការរៀបចំផែនការការពារ បង្ការទប់ស្ដាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបលើករណីរំលោភបំពាន និងអំពើហិង្សាលើកុមារគ្រប់ទម្រង់ ដោយមានប្រសិទ្ធភាព និងទាន់ពេលវេលា។

អត្ថបទដោយ៖ លោក ចេន​​ វិចិត្រ

You might also like
Loading...