ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្តោតលើកិច្ចជំនួប Xi–Trump៖ រំពឹងថាកិច្ចសហប្រតិបត្តិការចិន–អាមេរិកនឹងបន្ថែមស្ថិរភាពសម្រាប់ពិភពលោក
កិច្ចជំនួបរវាងលោក Xi Jinping ប្រធានរដ្ឋចិន និងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសារព័ត៌មានអន្តរជាតិ និងសង្គមពិភពលោក។ កាសែត The Business Times របស់សិង្ហបុរីបានរាយការណ៍ថា កិច្ចជំនួបនេះអាចនឹងក្លាយជាកិច្ចជំនួបដ៏សំខាន់បំផុតមួយក្នុងទំនាក់ទំនងអន្តរជាតិឆ្នាំ 2026។
គណៈកម្មការទំនាក់ទំនងអន្តរជាតិ នៃធនាគារគំនិតអាមេរិកបានបញ្ជាក់ថា ការជួបពិភាក្សាការងាររវាងប្រធានាធិបតី Donald Trump និងប្រធានរដ្ឋ Xi Jinping នៅទីក្រុងប៉េកាំង បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ជាពិសេស ពេលដែលប្រទេសទាំងពីរ ដែលមានសេដ្ឋកិច្ចកំពូល និងកម្លាំងជាក់ស្តែងខ្លាំងក្លា អាចធ្វើការសន្ទនាគ្នា នោះក៏ជាកត្តាដែលបន្ថែមសុវត្ថិភាព និងស្ថិរភាពសម្រាប់ពិភពលោក។
អត្ថបទ៖ លោក ចេន វិចិត្រ
