ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន

0 938

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន។

ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អង្គភាពចំណុះ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួងព័ត៌មាន។

សន្និបាតដែលមានរយៈពេលបីថ្ងៃនេះ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ដោយអង្គសន្និបាតបានចូលរួមយ៉ាងផុសផុលក្នុងកិច្ចពិភាក្សា ជាពិសេសការផ្លាស់ប្ដូរយោបល់ និងចែករំលែកនូវការអនុវត្តការងារកន្លងទៅបានយ៉ាងល្អប្រសើរ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចការនានានៃអគ្គទាំង៥ចំណុះឱ្យក្រសួង ដែលបានធ្វើកន្លងមក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធគ្រប់ការិយាល័យជំនាញ និងសមាជិក សមាជិកា ទាំងអស់នៃអង្គសន្និបាត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាននៅថ្ងៃនេះ៕

 

You might also like
Loading...