កងទ័ពភូមិន្ទថៃ បង្ហាញដ្រូនស៊ើបការណ៍ផលិតក្នុងប្រទេស ដើម្បីពង្រាយតាមព្រំដែនកម្ពុជា–ថៃ

0 1,079
(ថៃ)៖ នៅវេលារសៀល ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពភូមិន្ទថៃ បានបង្ហាញដ្រូនស៊ើបការណ៍ ឬយន្តហោះគ្មានមនុស្សបើក (UAV) ដែលផលិតបាននៅក្នុងប្រទេសថៃផ្ទាល់ ក្រោម «មូលនិធិ Yam Fau Din» របស់លោក Panthep Puapongpan។

ការផ្តល់ជូនដ្រូនស៊ើបការណ៍ចំនួន ១០០ គ្រឿងនេះ បានធ្វើឡើងក្នុងពិធីផ្លូវការ ដែលមានវត្តមានអតីតមេបញ្ជាការយោធភូមិភាគ២ លោក «ប៊ុនស៊ីន ផាតក្លាង» ជាសាក្សី និងតំណាងអ្នកទទួលផ្ទាល់ដោយលោក «Wirayut Raksin» មេបញ្ជាការយោធភូមិភាគ២ថៃបច្ចុប្បន្ន។

កងទ័ពភូមិន្ទថៃ នឹងប្រើប្រាស់ដ្រូនទាំងនេះ ដើម្បីដាក់ពង្រាយតាមបណ្តោយព្រំដែនរវាងកម្ពុជា–ថៃ ដែលមានការចំណាយថវិកាមូលនិធិសរុបចំនួន ១៩ លានបាត។

 

 

You might also like
Loading...