រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ បណ្ដាលឲ្យស្លាប់និងរបួសជាច្រើន

0 1,002

(កំពង់ធំ)៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ — នៅវេលាម៉ោងប្រហែល ២យប់អធ្រាត មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង នៅស្ពានអូរប្រាសាទ ស្ថិតក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឡានក្រុងពីរជាន់មួយបានបើកបុកបង្កាន់ដៃស្ពាន ហើយធ្លាក់ចូលក្នុងទឹក បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន។ តាមការបញ្ជាក់ពីអាជ្ញាធរ មានអ្នករងរបួសចំនួន ២៣នាក់ ខណៈដែលអ្នកស្លាប់មិនទាន់រកឃើញអស់នៅឡើយ។
អាជ្ញាធរបានយកសពដែលរកឃើញទៅដាក់នៅវត្តកកោះ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឲ្យសាច់ញាតិដែលធ្វើដំណើរពីភ្នំពេញ-សៀមរាបយប់មិញនេះ មកពិនិត្យ និងទទួលសពតាមនីតិវិធី។

You might also like
Loading...