អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីថៃ លោក Siripong Angkasakulkiat បានប្រកាសអំពីស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ ពីវិមានរដ្ឋាភិបាលថៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា

0 974
រដ្ឋាភិបាលថៃ ប្តេជ្ញាចិត្ត នៅក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រកបដោយភាពជោគជ័យ រវាងប្រទេសថៃ និងប្រទេសដទៃទៀត។
លោកបន្ថែមថា៖ ប្រទេសថៃ បានដាក់ចេញនូវផែនការសង្ខេប នៃប្រតិបត្តិការរបស់ខ្លួន ចំនួន (៥ចំណុចធំៗ) រួមមាន៖
១. ផ្អាកនូវផែនការសកម្មភាព នៃការដកទ័ព ដែលគ្រោងនឹងបញ្ចប់ឆាប់ៗនេះ នៅក្នុងរយៈពេល ២ខែ (ដោយមិនកំណត់រយៈពេល)
២. ថៃបន្តដោះគ្រាប់មីន នៅក្នុងទឹកដីថៃទាំងស្រុង ដោយមិនគិតអំពីកិច្ចព្រមព្រៀងរបស់ភាគីកម្ពុជា នោះឡើយ
៣. បន្តផ្តោតសំខាន់លើភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា
៤. បន្តបង្ក្រាបអ្នកឆបោកតាមអនឡាញ ប្រសិនបើយន្តការទ្វេភាគីកម្ពុជា-ថៃ បរាជ័យ នោះសកម្មភាពពហុភាគី នឹងត្រូវចាត់វិធានការបន្ត
៥. ការដោះលែងកងទ័ពកម្ពុជា ទាំង ១៨រូប គឺជាមធ្យោបាយ និងជាជម្រើសចុងក្រោយ សម្រាប់ប្រទេសថៃ ក្នុងការចរចា ប្រសិនបើភាគីកម្ពុជា បញ្ឈប់អរិភាព នោះការចរចា នឹងចាប់ផ្តើមបន្តឡើងវិញ៕
You might also like
Loading...