ប្រមុខការទូតកម្ពុជា🇰🇭-ថៃ🇹🇭 និងចិន🇨🇳 ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែន
(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលរបស់ភាគីចិន, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយឯកឧត្តម Sihasak Phuangketkeow រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ និង ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន៕
តាមការបញ្ជាក់ កិច្ចប្រជុំមានបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង និងស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ។
កិច្ចប្រជុំនេះត្រូវបានចាត់ទុកថាជាជំហរដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អ និងការពារសិទ្ធិប្រជាពលរដ្ឋពីផលប៉ះពាល់នៃភាពតានតឹងតាមព្រំដែន។
