នាយករដ្ឋមន្ត្រីថៃ អនុទីន ចាន់វីរាគុល ចុះសួរសុខទុក្ខទាហានរងរបួសដោយសារជាន់មីន

0 1,273
នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ កាសែតថៃ Wasana Nanuam បានផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរាគុល បានចុះសួរសុខទុក្ខដល់កងអាំម៉ារីន នាយរងសេនាធិការថ្នាក់ទី១ អនុសេនីយ៍ឯក ថេតផុង ភុំណារ៉ា ដែលរងរបួសដោយសារជាន់គ្រាប់មីន ក្នុងពេលប្រតិបត្តិការនៅខេត្តត្រាត ជាប់ព្រំដែនខេត្តពោធិ៍សាត់ កម្ពុជា។ ការផ្ទុះគ្រាប់មីននេះបានបណ្ដាលឲ្យទាហានរងរបួសធ្ងន់ ដាច់កជើងស្តាំ និងត្រូវបាននាំទៅព្យាបាលបន្ទាន់។
បន្ទាប់ពីការសួរសុខទុក្ខ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មានក្រុមសហគមន៍អន្តរជាតិទូរស័ព្ទមកស្នើឲ្យថៃបញ្ឈប់ការប្រយុទ្ធ និងពិចារណាដោះស្រាយបញ្ហាជាច្រើន។ ទោះជាយ៉ាងណា លោកអនុទីនបានសង្កត់ធ្ងន់ថា ប្រទេសថៃមិនទទួលស្តាប់ចំពោះសម្ពាធពីប្រទេសណាទៀតឡើយ ហើយនឹងដំណើរការទាំងអស់តាមវិធីដែលថៃឃើញថាសមរម្យបំផុត។
លោកបន្ថែមថា ថៃមិនអាចអនុញ្ញាតឲ្យមានការធ្វើបាបទាហានរបស់ខ្លួនបន្តទៀតទេ ហើយនេះជាផ្នែកមួយនៃការការពារអធិបតេយ្យភាពជាតិ។
You might also like
Loading...