ទឹកជំនន់វាយប្រហារខេត្តចំនួន 21 នៅថៃ បង្កការខូចខាតសេដ្ឋកិច្ចជាងពាន់លានបាតក្នុងមួយថ្ងៃ
(ប្រទេសថៃ)៖ ទឹកជំនន់នៅតែបន្តវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅតាមខេត្តចំនួន 11 ក្នុងភាគកណ្តាលប្រទេសថៃ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង 483,000 នាក់ ដែលស្មើនឹង 143,000 គ្រួសារ។ គ្រោះមហន្តរាយនេះបាននាំឱ្យមានការបាត់បង់ជីវិតមនុស្សចំនួន 28 នាក់។
នៅភាគខាងត្បូង ប្រទេសថៃក៏កំពុងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរ ដែលបានវាយប្រហារខេត្តចំនួន 10 បង្កការខូចខាតយ៉ាងច្រើន។
អ្នកជំនាញសេដ្ឋកិច្ចថៃបានបញ្ជាក់ថា គ្រោះទឹកជំនន់នេះកំពុងធ្វើឱ្យប្រទេសខាតបង់សេដ្ឋកិច្ចប្រហែល 1 ទៅ 1.5 ពាន់លានបាតក្នុងមួយថ្ងៃ ដែលជាការប៉ះពាល់ធំលើសេដ្ឋកិច្ចជាតិ។

