កងទ័ពថៃបង្កើនវត្តមាន នៅស្ពានមិត្តភាព មីយ៉ាន់ម៉ា–ថៃ ដើម្បីត្រៀមប្រយុទ្ធកម្រិតខ្ពស់
(ថៃ–ភូមា)៖ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងក្រុមឧទ្ទាមការ៉ែន (Karen) បានបណ្តាលឲ្យមានគ្រាប់កាំភ្លើងត្បាល់ប្រភេទ ៦០ មីលីម៉ែត្រ ផ្លោងចូលក្នុងស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។ ការផ្លោងនេះបានបង្កឲ្យមានការខូចខាតដល់ផ្ទះអ្នកភូមិចំនួន ៤ ខ្នង និងរថយន្ត Pick-up មួយគ្រឿង។
ជាការឆ្លើយតប កងកម្លាំងពិសេសថៃបានបាញ់គ្រាប់បែកផ្សែងប្រភេទ ១២០ មីលីម៉ែត្រ ជាការព្រមានទៅលើទាហានភូមា។ ការប្រយុទ្ធតានតឹងនេះបានបង្ខំឲ្យពលរដ្ឋភូមា ចំនួន ១២៥ នាក់ រត់ភៀសខ្លួនចូលប្រទេសថៃ។
គិតត្រឹមពេលនេះ ទាហានថៃក៏បានបង្កើនវត្តមាននៅស្ពានមិត្តភាព មីយ៉ាន់ម៉ា–ថៃ ដែលស្ថិតនៅជាប់ព្រំប្រទល់ ដើម្បីត្រៀមលក្ខណៈប្រយុទ្ធក្នុងកម្រិតខ្ពស់បំផុត
